(កំពង់ចាម)៖ លោក ថោង សុគន្ធា អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ឃុំកោះរកា បានជួបសំណេះសំណាលសួរសុខទុក្ខ និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ គណបក្សមូលដ្ឋានឃុំកោះរកា នាល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។

លោក ផន ផូ ប្រធានគណបក្សឃុំកោះរកា បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ ក្នុងនាមជាមហាគ្រួសារគណបក្សប្រជាជនកម្ពុជា ហើយលោកបានជម្រាបជូនពីសភាពការណ៍ ក្នុងមូលដ្ឋានសំដៅភាពសុខសាន្ត ក្នុងមូលដ្ឋានកោះរកាទាំងមូល និងការត្រៀមលក្ខណៈរួចរាល់ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។

ក្នុងនាមលោក មាស វិរិទ្ធ ប្រធានក្រុមគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម ក្នុងឱកាសនោះ លោក ថោង សុគន្ធា បានថ្លែងអំណរគុណកោតសសើរ ដល់ក្រុមការងារទាំងអស់ ពិសេសគណបក្សឃុំ ដែលបានខិតខំបំពេញការងារអភិវឌ្ឍមូលដ្ឋាន សណ្តាប់ធ្នាប់ សន្តិសុខ ចូលរួមអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។

ជាមួយគ្នានេះ លោក ថោង សុគន្ធា បានផ្សព្វផ្សាយអប់រំ ឲ្យប្រជាពលរដ្ឋចៀសចាកឆ្ងាយពីបញ្ហាគ្រឿងញៀន និងបំផុសឲ្យទាញយក App Nodrug មកប្រើប្រាស់ដើម្បីទទួលបានចំណេះដឹង និងរាយការណ៍ដើម្បីដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋ៕

រួមគ្នាទាញយកApp Nodrug https://nodrugsnacd.com/download_kh