(មណ្ឌលគិរី)៖ លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ គណបក្សប្រជាជនកម្ពុជា ទទួលបានទាំង១០៧សំឡេង។

គ្រប់ការិយាល័យបោះឆ្នោតទាំង៥ សម្រាប់ខេត្តមណ្ឌលគិរី បានដំណើរការរាប់សន្លឹកឆ្នោត ជាលទ្ធផលគណបក្សប្រជាជនកម្ពុជាទទួលបានលទ្ធផលដូចខាងក្រោម៖

*ស្រុកកែវសីម៉ា ទទួលបាន២៧លើ២៧សំឡេង
*ស្រុកកោះញែក ទទួលបាន៣០លើ៣០សំឡេង
*ស្រុកអូររាំង ទទួលបាន១០លើ១០សំឡេង
*ស្រុកពេជ្រាដា ទទួលបាន២០លើ២០សំឡេង
*ក្រុងសែនមនោរម្យ ទទួលបាន២០លើ២០សំឡេង។

លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានអះអាងថា ចំពោះការងារសន្តិសុខសណ្ដាប់ធ្នាប់ តាមមណ្ឌល និងការិយាល័យទាំង៥ស្រុក-ក្រុង នៅខេត្តមណ្ឌលគិរី មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយកើតឡើងគួរឲ្យកត់សម្គាល់នោះឡើយ៕