(ក្រចេះ)៖ លទ្ធផលផ្លូវកានៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ សម្រាប់ខេត្តក្រចេះ គណបក្សប្រជាជនកម្ពុជាទទួលបាន២៥១សំលេង ស្មើ១២១អាសនៈកើនឡើង៧សំលេង និងគណបក្សឆន្ទះខ្មែរទទួលបាន២១អាសនៈ ។

ក្នុងនោះការបោះឆ្នោតក្រុមប្រឹក្សា ក្រុង ស្រុក គណបក្សប្រជាជនកម្ពុជា ទទួលបាន ១០៣ . គណបក្សឆន្ទៈខ្មែរ ទទួលបាន១៨ ដោយឡែក ក្រុមប្រឹក្សាខេត្ត គណបក្សប្រជាជនកម្ពុជា ទទួលបាន ១៨ គណបក្សឆន្ទៈខ្មែរ ទទួលបាន៣។

លោកស្រី អ៊ាង សារិ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តក្រចេះ បានឱ្យដឹងថា ក្រុមប្រឹក្សាខេត្តនិងក្រុមប្រឹក្សាក្រុង ស្រុកដែលត្រូវបោះឆ្នោតជ្រើសរើសមាន÷
* ក្រុមប្រឹក្សាខេត្តមានចំនួន២១រូប
* ក្រុមប្រឹក្សាក្រុងក្រចេះមានចំនួន១៥រូប
* ក្រុមប្រឹក្សាស្រុកឆ្លូង មានចំនួន១៧រូប
* ក្រុមប្រឹក្សាស្រុកចិត្របុរី ចំនួន១៩រូប
* ក្រុមប្រឹក្សាស្រុកព្រែកប្រសព្វ ចំនួន១៩រូប
* ក្រុមប្រឹក្សាស្រុកសំបូរ ចំនួន១៧រូប
* ក្រុមប្រឹក្សាស្រុកស្នួល ចំនួន១៩រូប
* ក្រុមប្រឹក្សាស្រុកអូរគ្រៀងសែនជ័យ មានចំនួន១៥រូប

សូមបញ្ជាក់ថា ក្នុងខេត្តក្រចេះ មានការិយាល័យបោះឆ្នោតសរុបចំនួន ៧ការិយាល័យ ដែលមានទីតាំងនៅតាមបណ្តាក្រុងស្រុកទាំង៧ និង មានអ្នកបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែងសរុបចំនួន៣០០នាក់។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី/ខេត្ត ក្រុង/ស្រុក អាណត្តិទី៤ នៅតាមបណ្តាស្រុក ក្រុងទាំង៧ក្នុងខេត្តក្រចេះ បានបញ្ចប់ទៅដោយរលូន ក្រោមបរិយាកាសស្ងប់ស្ងាត់ និងមានសន្តិសុខសុវត្ថិភាពល្អប្រសើរ៕