(ភ្នំពេញ)៖ កុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ កូនប្រុសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានឡើងទទួលមេដាយមាសពីការប្រឡងគណិតវិទ្យា Singapore & Asian Schools Math Olympiad (SASMO)

គួរជម្រាបថា កុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ ទទួលបានចំណាត់ថ្នាក់លេខ១ ពីការប្រឡងគណិតវិទ្យានៅអាស៊ី Singapore & Asian Schools Math Olympiad (SASMO) ឆ្នាំ ២០២៤ សម្រាប់សិស្សថ្នាក់ទី១។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានអបអរចំពោះកុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ ជាកូនប្រុស ដែលទទួលបានមេដាយមាសគណិតវិទ្យានៅអាស៊ីនេះ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានសរសេរថា «ថ្ងៃនេះSethទទួលមេដាយមាសគណិតវិទ្យាតែប៉ាម៉ាក់មិនបានទៅអបអរកូន ដោយជាប់ភារកិច្ចរៀងៗខ្លួន មានតែវត្តមានលោកតា ម៉ាក់យាយ។ Daddy and mommy are so proud of you my boy 🥰»។

កុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ ជាកូនប្រុសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៕