(ព្រះវិហារ)៖ លទ្ធផលបណ្តោះអាសន្នការរាប់សន្លឹកឆ្នោត ជ្រើសរើសសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅខេត្តព្រះវិហារ ដោយគណបក្សប្រជាជនកម្ពុជាទទួលបានចំនួន ២៧១សំឡេង គណបក្សឆន្ទះខ្មែរទទួលបានចំនួន ៤២សំឡេង គណបក្សកម្លាំងជាតិទទួលបាន១៧សំឡេង ចំណែកគណបក្សហ៊្វុនស៉ិនប៉ិចទទួលបាន០សំឡេង។

បើតាមរបាយការណ៍របស់គណៈកម្មាការរៀបចំការបោះឆ្នោតខេត្តព្រះវិហារថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅខេត្តព្រះវិហារ មានគណបក្សនយោបាយចូលរួមចំនួន៤ គឺ៖គណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទះខ្មែរ គណបក្សកម្លាំងជាតិ និងគណបក្សហ៊្វុនស៉ិនប៉ិច។ ដោយឡែកចំពោះអ្នកមានឈ្មោះបោះឆ្នោតមានចំនួន ៣៣៣នាក់ បានទៅចូលរួមបោះឆ្នោតចំនួន៣៣០នាក់ គិតជាភាគរយស្មើ៩៨.៨០%។

ដោយឡែកលទ្ធផលបឋម ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត គណបក្សប្រជាជនកម្ពុជាទទទួលបានចំនួន ២៧១សំឡេង គណបក្សឆន្ទះខ្មែរទទួលបានចំនួន៤២សំឡេង គណបក្សកម្លាំងជាតិទទួលបាន១៧សំឡេង និងគណបក្សហ៊្វុនស៉ិនប៉ិចទទួលបាន ០សំឡេង។

ចំពោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ក្រុង ស្រុក គណបក្សប្រជាជនកម្ពុជាទទួលបានចំនួន ២៧២សំឡេង គណបក្សឆន្ទះខ្មែរទទួលបានចំនួន ៤០សំឡេង គណបក្សកម្លាំងជាតិទទួលបានចំនួន ១៨សំឡេង និងគណបក្សហ៊្វុនស៉ិនប៉ិចទទួលបាន ០សំឡេង៕