(សៀមរាប)៖ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប លោក សៀង ណាំ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំសប្បុរសជនអង្គការសមាគមសង្គ្រោះជីវិត មកពីប្រទេសសឹង្ហបុរី បានចុះចែកអំណោយដល់ប្រជាជនក្រីក្រ ចំនួន៣០០គ្រួសារ រស់នៅសង្កាត់គោកចក ក្រុង-ខេត្តសៀមរាម។

ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោក សៀង ណាំ បានថ្លែងថា នេះគឺសកម្មភាពមនុស្សធម៌ គឺជាការចែករំលែកសេចក្តីស្រឡាញ់ ដល់ប្រជាពលរដ្ឋខ្មែរ ពីសំណាក់ជនជាតិបរទេស ហើយលោកបានសំណូមពរប្រជាពលរដ្ឋថែទាំសុខភាព ពិសារទឹកឱ្យបានគ្រប់គ្រាន់ និងអនាម័យជាប្រចាំ។

លោក សៀង ណាំ បានលើកឡើងថា អំណោយបន្តិចបន្តួចនេះគ្រាន់ជាការជួយដោះទាល់បានមួយគ្រាប៉ុណ្ណោះ៕