(កំពង់ឆ្នាំង)៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជូនដំណឹងដល់សាធារណជន និងអ្នកនេសាទទាំងអស់ អំពីរដូវបិទនេសាទចូលមកដល់ សម្រាប់ការហាមឃាត់ធ្វើនេសាទក្នុងដែននេសាទទឹកសាប ដោយចាប់ពីថ្ងៃទី១ ខែមិថុនានេះតទៅ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ គឺមានរយៈពេល៣ខែ សម្រាប់ខេត្តកំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង, ប៉ៃលិន, បន្ទាយមានជ័យ, ឧត្តរមានជ័យ, សៀមរាប, កំពង់ធំ, ព្រះវិហារ ,រតនគិរី, មណ្ឌលគីរី, ក្រចេះ, ត្បូងឃ្មុំ, កំពង់ចាម និងមួយផ្នែកនៃរាជធានីភ្នំពេញ និងខេត្តកណ្ដាល ស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុមុខ។

នៅក្នុងរយៈពេលបិទនេសាទនេះអ្នកនេសាទទាំងអស់ ត្រូវប្រើតែឧបករណ៍នេសាទណាដែលជាលក្ខណៈគ្រួសារ ដែលមានចែងនៅក្នុងប្រកាសលេខ៤ ៥៨ ប្រក.ក.កចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២តែប៉ុណ្ណោះ។
នៅក្នុងសេចក្តីជូនដំណឹងខាងលើនេះ ក្រសួងកសិកម្ម សំណូមពរសាធារណជន និងអ្នកនេសាទទាំងអស់មេត្តាជ្រាប និងចូលរួមសហការអនុវត្តដើម្បីថែរក្សាការ ពារធនធានជលផលឲ្យបានគង់វង្ស សម្រាប់កូនចៅជំនាន់ក្រោយក្រោយទៀត។

ដោយឡែកនៅខេត្តកំពង់ឆ្នាំង ដើម្បីជំរុញការអនុវត្តតាមសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម, លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង តាមរយៈបណ្ដាញព័ត៌មាន Fresh News ផងដែរ លោកក៏សូមអំពាវនាវដល់ សាធារណជន ពិសេសសុំអំពាវនាវដល់ប្រជានេសាទទាំងអស់មេត្តាចូលអនុវត្តទៅតាមប្រកាសរបស់ក្រសួងលេខ៤៥៨ ប្រក.ក សក ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២ខាងលើនេះទាំងអស់គ្នា។
ព្រោះរយៈពេល៣ខែ នៃរដូវបិទនេសាទនេះ គឺមានសារប្រយោជន៍ធំធេងណាស់សម្រាប់អភិរក្សពូជមច្ឆាជាតិរបស់យើង ព្រោះរដូវនេះជារដូវត្រីពងកូន ហេតុនេះប្រជានេសាទទាំងអស់មិនត្រូវប្រើប្រា ស់ឧបករណ៍នេសាទណាជាលក្ខណៈគ្រួសារ។

ពិសេសគឺហាមដាច់ខាតការដាក់របាំងព្រួល ឬរបាំងស្បៃមុងផ្សេងៗភ្ជិតព្រែក, ចង្អូរ, ប្រឡាយ, ស្ទឹងអូរនានា ដែលជាផ្លូវចរាចរណ៍របស់ត្រីឡើងទៅរកកន្លែងពងកូនតាមទីវាលទំនាប ឬបឹងបួរ ក្នុងរដូវទឹកឡើងរយៈពេល ៣ខែនេះ។

ករណីមិនចូលរួមអនុវត្តតាមសេចក្តីប្រកាសលេខ៤៥៨ របស់ក្រសួងកសិកម្មរុក្ខា ប្រមាញ់និងនេសាទ ដោយនៅតែប្រព្រឹត្តផ្ទុយពីការ ណែនាំរបស់ក្រសួងខាងលើនេះសមត្ថកិច្ចជំនាញ និងអនុវត្តច្បាប់ដោយមិនមានការលើកលែងឡើយ៕