(ភ្នំពេញ)៖ លោកមេធាវី ផាង លាងសេង និងលោកមេធាវី វង្ស វុត្ថា ជាតំណាងឱ្យកូនក្ដីឈ្មោះ គង់ ធីតា កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤កន្លងទៅ បានចេញលិខិតជូនដំណឹងមួយជូនស្រីល្បីឈ្មោះម្នាក់ដែលគេស្គាល់ថា លោកជំទាវ គង់ មាលា ឱ្យចូលរួមដោះស្រាយប្រគល់លុយ១០ម៉ឺនដុល្លារ និងប្លង់ដីជូនកូនក្ដីរបស់ពួកលោកវិញ ដែលនេះជាទម្រង់សម្របសម្រួលគ្នា ដើម្បីបញ្ចៀសនូវការប្តឹងផ្តល់តាមផ្លូវច្បាប់។

លិខិតជូនដំណឹងដដែលបានអញ្ជើញលោកជំទាវ គង់ មាលា ឱ្យចូលខ្លួនដោះស្រាយលើករណីខាងលើ គឺបានអញ្ជើញលោកស្រី គង់ មាលា ឱ្យចូលមកស្រាយ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ខាងមុខ នៅក្រុមហ៊ុនមេធាវី វី អេច ភី (VHP LAW FIRM) ដែលមានអាស័យដ្ឋានអគារ Wealth Mansion ផ្លូវសម្ដេចជាស៊ីម ជាន់ទី៥ ភូមិលេខ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ខាងក្រោមនេះ ជាខ្លឹមសារលិខិតជូនដំណឹងរបស់មេធាវី៖