(ភ្នំពេញ)៖ លោកស្រី ឥម នីថារ៉ា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពិសោធន៍សំណង់ និងសាធារណការ នាព្រឹកថ្ងៃទី២៧ ខែឧសភាឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃមន្ទីរពិសោធន៍សំណង់ និងសាធារណការ អាណត្តិទី៦ លើកទី២ ដោយមានការចូលរួមពីតំណាងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ។

កិច្ចប្រជុំនេះត្រូវបានធ្វើឡើងដោយផ្តោតសំខាន់ទៅលើរបៀបវារៈចំនួនបី៖ ១៖ ពិនិត្យ និងអនុម័តលើរបាយការណ៍អនុវត្តន៍ការងារអាជីវកម្ម-សេវាកម្ម និងការងារវិនិយោគប្រចាំ ឆ្នាំ២០២៣ របស់មន្ទីរពិសោធន៍សំណង់ និងសាធារណការ (មពសស) ២៖ ពិនិត្យ និងអនុម័តលើរបាយការណ៍អនុវត្តការងារអាជីវកម្ម-សេវាកម្ម និងការងារវិនិយោគត្រីមាសទី១ ឆ្នាំ២០២៤ របស់មពសស និង៣៖ បញ្ហាផ្សេងៗ។

មន្ទីរពិសោធន៍សំណង់ និងសាធារណការ បានអនុវត្តអាជីវកម្ម-សេវាកម្មប្រចាំឆ្នាំ២០២៣ ធៀបនឹងឆ្នាំ២០២២ ទទួលលទ្ធផលល្អ ចំណែកការអនុវត្តអាជីវកម្ម-សេវាកម្មត្រីមាសទី១ ឆ្នាំ២០២៤ ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៣ ក៏បានទទួលលទ្ធផលល្អប្រសើរផងដែរ។

ទន្ទឹមនឹងនេះមន្ទីរពិសោធន៍សំណង់ និងសាធារណការ បានគោរពនូវរាល់គោលការណ៍ និងកាតព្វកិច្ច ជាសហគ្រាសសាធារណៈ ដោយបានប្រមូលពន្ធអាករលើតម្លៃបន្ថែម (VAT) ពីអតិថិជន និងពន្ធអាករផ្សេងៗ ជាច្រើនទៀតបង់ចូលថវិការដ្ឋយ៉ាងត្រឹមត្រូវ៕