(ភ្នំពេញ)៖ លោក សៅ វណ្ណៈ អតីតសមាជិកប្រតិបត្តិគណបក្សសង្គ្រោះជាតិស្រុកភ្នំស្រួច សមាជិកក្រុមទ្រទ្រង់គណបក្សភ្លើងទៀន និងបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាគណបក្សឆន្ទៈខ្មែរស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ អស់ជំនឿជាមួយទណ្ឌិត សម រង្ស៉ី ហើយសូមប្រកាសផ្ដាច់ខ្លួនចេញពីគណបក្សប្រឆាំង។

លោក សៅ វណ្ណៈ តាមរយៈវីដេអូដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ បានគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមជីវភាពនយោបាយ និងដើម្បីស្វែងរកឱកាសចូលរួមអភិវឌ្ឍន៍ជាតិ ទប់ស្កាត់ក្រុមជ្រុលនិយម។

លោកបានបញ្ជាក់បែបនេះថា «ដោយអស់ជំនឿលើគណបក្សប្រឆាំងគ្មានគោលការណ៍ដឹកនាំត្រឹមត្រូវ ប្រព្រឹត្តអំពើអសីលធម៌ ក្បត់សុច្ចភាព បង្កើតរឿងអសីលធម៌លើអ្នកតស៊ូនយោបាយជាច្រើន បង្កជាជម្លោះផ្ទៃក្នុងបែកបាក់សាមគ្គី ពុករលួយ បក្ខពួកនិយម និងមួយរយៈចុងក្រោយនេះ ទណ្ឌិត សម រង្ស៉ី បានប្រឆាំងគម្រោងព្រែកជីកហ្វូណន-តេជោ គឺជាការប្រឆាំងផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ដែលផ្ទុយពីទឹកចិត្តរបស់ខ្ញុំ។

ហេតុដូច្នេះខ្ញុំសូមធ្វើការប្រកាសផ្ដាច់ខ្លួនពីគណបក្សប្រឆាំងចាប់ពីពេលនេះតទៅ និងសូមគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបានឱកាសចូលរួមបម្រើជាតិ កសាងអភិវឌ្ឍន៍សង្គមជាតិ និងចូលរួមទប់ស្កាត់ក្រុមជ្រុលនិយមដែលចិញ្ចឹមចិត្តបំផ្លាញសុខសន្ដិភាព»

សូមស្ដាប់ការលើកឡើងរបស់លោក សៅ វណ្ណៈ៖