(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២២ករណី ឃាត់ខ្លួនជនសង្ស័យ ៦៣នាក់។

* ករណីដឹកជញ្ជូន រក្សាទុក១១ករណី ឃាត់ខ្លួន៣១នាក់
* ⁠ករណីប្រេីប្រាស់៨ករណី ឃាត់ខ្លួន២៩នាក់
* ⁠ករណីជួញដូរ១ករណី ឃាត់ខ្លួន១នាក់
* ⁠អនុវត្ដន៍ដីកា៖ ដីកា២ ចាប់២នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៣៨៨០ករណី ឃាត់ខ្លួន៩៦៤០នាក់ (ស្រី៧៨១នាក់)៕