(បាត់ដំបង)៖ បន្ទាប់ពីទទួលបានព័ត៌មានស្តីពីទារកមានកាយសម្បទាខុសប្រក្រតី និងមានជីវភាពក្រីក្រ នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ លោក សុខ លូ ប្រធានគណៈកម្មាធិការសាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាខេត្តបានចាត់ឱ្យលោក ផេង សិទ្ធី សមាជិកគណៈកម្មាធិការសាខា និងសហការី រួមជាមួយលោក ម៉ិល សុផល ប្រធានគណៈកម្មាធិាករអនុសាខាស្រុកឯកភ្នំ ព្រមទាំងក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្តភូមិ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ។

គ្រួសារដែលមានកូនមានកាយសម្បទាមិនប្រក្រតីមានម្តាយឈ្មោះលោកស្រី លួម សារិន្ធ (ចំប៉ី) អាយុ៣០ឆ្នាំ និមានប្តីឈ្មោះ ហេង ទិត្យ អាយុ៣៥ឆ្នាំ ដែលមានជីវភាពក្រីក្រ និងមានកូនតូចដែលមានទារកមានកាយសម្បទាខុសប្រក្រតី (ម្រាមដៃ ម្រាមជើង តែ១ស្ថិតនៅភូមិព្រែកនរិន្ទ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

នាឱកាសនោះលោក ផេង សិទ្ធី បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់លោកសន្តិបណ្ឌិត សុខ ផល ប្រធានកិត្តិយសសាខាខេត្ត និងលោក សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្ត ពិសេសពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ជាពិសេសស្រ្តីទើបសម្រាលកូនដែលមានជីវភាពខ្វះខាត និងសូមខិតខំថែរក្សាសុខភាពឱ្យបានល្អប្រសើរ ដោយប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត បរិភោគស្អាត ផឹកស្អាត និងយកកូនទៅចាក់ថ្នាំបង្ការឱ្យបានទៀងទាត់តាមការណាត់របស់គ្រូពេទ្យ និងសូមបំបៅកូនដោយទឹកដោះ ពិសេសត្រូវបរិភោគអាហារដែលមានជីវជាតិ ឱ្យបានច្រើន។

សម្ភារៈផ្តល់ជូនក្នុង១គ្រួសារទទួលបាន៖ អង្ករ ៧៥គីឡូក្រាម, ទឹកត្រី ២យួរ, ទឹកស៊ីអ៉ីវ ២យួរ, ត្រីខ ១យួរ, មី ២កេស, ទឹកសុទ្ធ ២កេស ឃីត១កញ្ចប់ (មុង ភួយ ក្រមា សារុង) និងថវិកាចំនួន ៤០ម៉ឺនរៀលផងដែរ៕