(បាត់ដំបង)៖ ដោយសារតែខឹងជាមួយការជំទាស់គម្រោងព្រែកជីកហ្វូណន-តេជោ ពីសំណាក់ទណ្ឌិត សម រង្ស៉ី បានធ្វើឱ្យអ្នកដែលធ្លាប់ស្មោះស្ម័គ្រជាមួយអតីតគណបក្សសង្គ្រោះជាតិ និងអនុប្រធាន សមាជិកគណៈកម្មាធិការ និងសកម្មជនគណបក្សភ្លើងទៀនចំនួន ៥នាក់ នៅឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ប្រកាសផ្ដាច់ខ្លួនជាមួយបក្សប្រឆាំងមួយជារៀងរហូត។
អតីតថ្នាក់ដឹកនាំ និងសកម្មជនគណបក្សភ្លើងទៀន នៅឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ បានសម្រេចចិត្តដើរចេញពីបក្សដែលខ្លួនធ្លាប់រួមរស់អស់ជាច្រើនឆ្នាំ ដោយសារតែមេដឹកនាំបក្សមួយនេះ ប្រឆាំងគម្រោងដ៏ធំមួយ ដែលមានប្រយោជន៍មហាសាលដល់ជាតិ និងប្រជាជនកម្ពុជា។
ក្រោយប្រកាសផ្ដាច់ខ្លួនភ្លាម ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន នៅឃុំឆ្នាល់មាន់ ទាំង៥រូប បានគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីមានឱកាសចូលរួមជីវភាពនយោបាយជាមួយ៕
ខាងក្រោមនេះជាវីដេអូ លើកឡើងរបស់ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន នៅឃុំឆ្នាល់មាន់៖