(ភ្នំពេញ)៖ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចបានអះអាងថា ការជីកព្រែកជីកណាមួយ តោងមានការសិក្សាឲ្យបានច្បាស់លាស់ និងហ្មត់ចត់ ដោយសារតែអាចធ្វើឲ្យមានការកាត់ផ្ដាច់ទឹកដី ព្រោះតែពិបាកគ្រប់គ្រងពីមួយផ្នែកទៅមួយផ្នែក។ ប៉ុន្តែព្រែកជីកហ្វូណនតេជោ ដែលបានសិក្សាយ៉ាងច្បាស់លាស់នេះ មានតែទាញផលចំណេញមកកាន់ប្រទេសកម្ពុជា មិនត្រឹមតែផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងជួយដល់ផ្នែកបរិស្ថាន រក្សាទឹកសាប បង្កើតជីវចម្រុះតាមដងព្រែក និងបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមដងព្រែក និងបង្កើតចរន្តទេសចរណ៍តាមដងព្រែកថែមទៀត។

បើតាមការបញ្ជាក់ពីលោកកបណ្ឌិត គី សេរីវឌ្ឍន៍, គម្រោងព្រែកជីកហ្វូណនតេជោ មិនមានបង្កផលប៉ះពាល់ឡើយ មានតែផ្ដល់ផលប្រយោជន៍ជូនដល់ប្រជាជនផ្ទាល់ និងប្រទេសជាតិតែប៉ុណ្ណោះ។ ការបញ្ជាក់របស់អ្នកជំនាញសេដ្ឋកិច្ចខាងលើ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាដូចតទៅ៖