(ព្រៃវែង)៖ សមាជិកនៃរចនាសម្ព័ន្ធគណបក្សភ្លើងទៀន ឃុំស្ពឺខ ស្រុកបាភ្នំ ខេត្តព្រៃវែង ចំនួន៨នាក់ បានប្រកាសផ្ដាច់ខ្លួនចេញពីគណបក្សប្រឆាំងមួយនេះ ហើយគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីមានឱកាសចូលរួមជីវភាពនយោបាយជាមួយបក្សកាន់អំណាចវិញ។
តាមរយៈវីដេអូដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ ពួកគាត់បានបញ្ជាក់បែបនេះថា «យើងខ្ញុំទាំងអស់គ្នា សូមប្រកាសផ្ដាច់ខ្លួនចេញពីគណបក្សប្រឆាំងមួយនេះ ចាប់ពីពេលនេះតទៅ និងស្នើសុំសម្ដេចតេជោ ហ៊ុន សែន ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា»។
ជាមួយគ្នានេះ ពួកគាត់បានប្រកាសថ្កោលទោសទណ្ឌិត សម រង្ស៉ី ដែលមានគំនិតទុច្ចរិតប្រឆាំងគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាការបំផ្លាញផលប្រយោជន៍ជាតិ៕