(កណ្ដាល)៖ សមាជិក សមាជិកា និងជាបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាគណបក្សភ្លើងទៀន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល ចំនួន៥នាក់ បានប្រកាសផ្តាច់ខ្លួនពីពួកក្រុមជ្រុលនិយម និងបានស្នើសុំសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។
ថ្នាក់ដឹកនាំគណ:កម្មាធិការប្រត្តិបត្តិនៅមូលដ្ឋានឃុំកោះខែល ស្រុកស្អាង នៃគណបក្សភ្លើងទៀន ដែលប្រកាស់ផ្តាច់ខ្លួនចេញពីគណបក្សប្រឆាំង ចំនួន៥នាក់រួមមាន៖
*ទី១៖ លោកស្រី ឈិន ថូ សមាជិកប្រតិបត្តិ និងជាបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ
*ទី២៖ លោក ញូង ភុំ សមាជិកប្រតិបត្តិ និងជាបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ
*ទី៣៖ លោក កង វ៉ាន់ សមាជិកប្រតិបត្តិ និងជាបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ
*ទី៤៖ លោក ខន ឌី សមាជិក និងជាបេក្ខជនក្រុមប្រឹក្សាឃុំ
*ទី៥៖ លោក គ្រឿន ងិត សមាជិកប្រតិបត្តិ និងជាបេក្ខជនក្រុមប្រឹក្សាឃុំ៕