(ភ្នំពេញ)៖ សមាគមមិត្តតន្រ្តីករ គ្រោងនឹងរៀបចំសិក្ខាសាលាស្តីពី «ការស្រាវជ្រាវនិងរំឭករំលេចតន្ត្រីប្រពៃណីខ្មែរ ដែលពុំសូវមានប្រជាប្រិយភាព ក្នុងស្រទាប់សាធារណជន» នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ ដែលសិក្ខាសាលានេះ ត្រូវបានសហការ និងគាំទ្រដោយ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅសាលអង្គរ។

សិក្ខាសាលាដ៏មានសារៈសំខាន់នេះ នឹងមានបទបង្ហាញចំនួន៤ ដូចខាងក្រោម៖

* បទបង្ហាញទី១៖ «បទភ្លេង និង ទំនុកច្រៀងគ្រឹម» ដោយលោក ឈឿន វាស្នា (នាយកដ្ឋានសិល្បៈទស្សនីយភាព)
* បទបង្ហាញទី២៖ «វង់ភ្លេងពិណពាទ្យបុរាណ (មុនសម័យអង្គរ និងបច្ចុប្បន្ន)» ដោយលោក កែវ សុនន្ទកវី (សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ)
* បទបង្ហាញទី៣៖ «សិក្សាស្រាវជ្រាវពីឧបករណ៍តន្ត្រីនៅលើជញ្ជាំងប្រាសាទបាយ័ន» ដោយលោក សួន សុភ័ក្ត្រ (រាជបណ្ឌិត្យសភាកម្ពុជា)
* បទបង្ហាញទី៤៖ «ការវិវត្ត ការអភិវឌ្ឍ ច្នៃប្រឌិតបង្កើតថ្មី៖ ឧបករណ៍ភ្លេងក្រពើ» ដោយលោក សក់ បុប្ផាវណ្ណ (រាជបណ្ឌិត្យសភាកម្ពុជា)៕