(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានផ្ញើសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា គម្រប់ ៨៨ ព្រះវស្សា យាងចូល ៨៩ ព្រះវស្សា។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ក្នុងសារលិខិតថ្វាយព្រះពរថា «ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សារបស់ សម្តេចព្រះវររាជមាតា ជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ ៨៨ ព្រះវស្សា យាងចូល ៨៩ ព្រះវស្សា នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ ទូលព្រះបង្គំជាខ្ញុំ ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភានិងមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមព្រះបរមរាជានុញ្ញាតលំឱនកាយបួងសួងដល់គុណតេជះបារមីនៃព្រះបរមរូប អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ដែលមានឫទ្ធានុភាព សូមព្រះអង្គប្រទានព្រះពរ ប្រោះព្រំ ថ្វាយសម្តេចព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គមានព្រះបវរសួស្តី សិរីមង្គល និងព្រះបរមសុខគ្រប់ប្រការ»

ខាងក្រោមនេះជាសារលិខិតរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា៖