(ភ្នំពេញ)៖ គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានចេញមកច្រានចោលព័ត៌មានដែលបានចែកចាយថា ធនាគារ ABA ក្ស័យធន ជាព័ត៌មានក្លែងក្លាយប្រឌិតឡើងដោយក្រុមទុច្ចរិត។

តាមរយៈទំព័រផ្លូវការគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ បានបញ្ជាក់បែបនេះថា «ករណីបង្ហោះផ្សាយថា ធនាគារ ABA ក្ស័យធនគឺជាព័ត៌មានក្លែងក្លាយ។ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋកុំយល់ច្រឡំ និងសូមឈប់បន្តចែកចាយនូវព័ត៌មានក្លែងក្លាយទាំងនេះទៀត»