(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពី ការតែងតាំងមុខតំណែង នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ចំនួន៣នាក់។ នេះបើតាមអនុក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងអនុក្រឹត្យ បានសម្រេចតែងតាំងមុខតំណែង នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ដែលមានរាយនាមដូចខាងក្រោម៖

* ទី១៖ ឧត្ដមសេនីយ៍ទោ ស សំបូរធន អន្ដលេខ ០២៣៥៤៦ ជាមេបញ្ជាការរង និងជានាយសេនាធិការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស
* ទី២៖ ឧត្ដមសេនីយ៍ត្រី កែវ វិចិត្រ អន្ដលេខ ០១០៥៣៩ ជានាយសេនាធិការរង បញ្ជាការដ្ឋានកងទ័ពជើងគោក
* ទី៣៖ វរសេនីយ៍ឯក ជួន សុភ័ក្ដ្រ អន្ដលេខ ០៤៣៤៣៤ ជាមេបញ្ជាការតំបន់ប្រតិបត្ដិការសឹងរងកោះកុង៕

ខាងក្រោមនេះ ជាអនុក្រឹត្យ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៖