(ភ្នំពេញ)៖ សន្និសីទស្ដីពី សន្តិភាពអ៊ុយក្រែន បានធ្វើឡើងនៅប្រទេសស្វីស នៅចុងសប្តាហ៍នេះ ដោយមិនមានវត្តមានរបស់ប្រទេសរុស្ស៊ី ដែលជាភាគីពាក់ព័ន្ធនោះទេ ខណៈប្រទេសកម្ពុជា និងប្រទេសជិតពាក់កណ្តាលទៀត ក៏មិនបានចូលរួមនោះដែរ។

បើតាម សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលបានប្រកាសកាលពីថ្ងៃទី៧ ខែមិថុនា កន្លងទៅ គឺការដែលកម្ពុជាមិនចូលរួមសន្និសីទនេះ ក៏ព្រោះតែកម្ពុជាមើលដឹងថា សន្និសីទស្តីពីសន្តិភាពអ៊ុយក្រែន នេះ នឹងមិនទទួលបានជោគជ័យឡើយ។

ដូច្នេះថាតើសន្និសីទនេះ អាចដោះស្រាយបញ្ហារបស់អុយក្រែន បានកម្រិតណា ឬអាចស្វែងរកសន្តិភាពដល់អ៊ុយក្រែនបានឬទេ?

ដើម្បីបកស្រាយលើប្រធានបទនេះ Fresh Talk បានរៀបចំកិច្ចពិភាក្សាមួយលើប្រធានបទ៖ «សន្និសីទស្តីពី សន្តិភាពអ៊ុយក្រែន និងការមិនចូលរួមរបស់កម្ពុជា» ដោយមានវាគ្មិនចំនួន២រូបចូលរួមក្នុងនោះមាន៖
- លោកបណ្ឌិត យង់ ពៅ អ្នកវិភាគភូមិសាស្ត្រនយោបាយ
- លោក ម៉ារ យ៉ារិទ្ធិ អ្នកតាមដានព្រឹត្តិការណ៍នយោបាយអន្តរជាតិ

សូមរង់ចាំកិច្ចពិភាក្សាទាំងស្រុង នៅម៉ោង៦ល្ងាចនេះ ដែលនឹងផ្សាយតាមកញ្ចក់ទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕