(ស្វាយរៀង)៖ ព្រះករុណាព្រះបាទសម្តចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ បានយាងចុះសួរសុខទុក្ខ និងព្រះរាជទានអំណោយដល់ប្រជានុរាស្ត្រគ្រួសារអតីតយុទ្ធជនចំនួន៥០០គ្រួសារ ស្ថិតនៅភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក​ ខេត្តស្វាយរៀង។

ពិធីនេះក៏មានការចូលរួមពីសំណាក់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកឧត្តមក្រុមប្រឹក្សាព្រះមហាក្ស​ត្រ​ លោកឧកញ៉ាមហាមន្ត្រី គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួងបរមរាជវាំង លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្ប: និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង នាយឧត្តមសេនីយ៍គតិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែកលោក ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត​ស្វាយរៀង​ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង​ សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា សមាជិករាជរដ្ឋាភិបាល និងប្រតិភូអមព្រះរាជដំណើរព្រមទាំង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាស្រុក និងមន្ត្រីរាជការសាលាស្រុក ក្រុមប្រឹក្សាឃុំ ប្រជាពលរដ្ឋផ្ទះ៤០០ខ្នង និងគ្រួសារអតីតយុទ្ធជនចំនួន៥០០គ្រួសារ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស សរុបប្រមាណ១,៣២៦នាក់។

សម្រាប់ព្រះរាជអំណោយរបស់ព្រះមហាក្សត្រក្នុងឱកាសនោះ រួមមាន៖ អង្ករ៥០គីឡូក្រាម ឃីត១កញ្ចប់ធំ និងថវិកា២០ម៉ឺនរៀល៕