(ភ្នំពេញ)៖ ប្រតិភូក្រសួងទេសចរណ៍ រួមជាមួយផ្នែកឯកជន និងក្រុមសិល្បៈមកពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងទៅចូលរួមកម្មវិធីបើកជាផ្លូវការ «ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌាលើកទី១» នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារ Shangri-La Eros ទីក្រុងញូវដេលី សាធារណរដ្ឋឥណ្ឌា។

ការធ្វើដំណើរគឺតាមរយៈជើងហោះហើរត្រង់លើកដំបូងភ្នំពេញ-ញ៉ូដេលីរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរ (Cambodia Angkor Air) ដែលនឹងចាប់ផ្តើមហោះហើរលើកដំបូងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ៕