(ភ្នំពេញ)៖ លោកវរសេនីយ៍ត្រី តូច គឹមសុង នាយនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់ឬស្សីកេវ និងមន្ត្រីពាក់ព័ន្ធ តំណាងលោកចៅសង្កាត់ លោកអធិការខណ្ឌ ពិសេសលោកអភិបាលខណ្ឌ បានបើកវេទិកាសារធារណៈ ដើម្បីពន្យល់ណែនាំ និងឆ្លើយតបរកដំណោះស្រាយនៃចម្ងល់មួយចំនួនជូនប្រជាពលរដ្ឋ ពាក់ព័ន្ធអំពីផលប៉ះពាល់នៃការប្រើប្រាស់ ការចរាចរ និងការជួញដូរគ្រឿងញៀន ដើម្បីចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាពនូវគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច របស់ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា។

វេទិការសាធារណៈនេះ បានធ្វើឡើងយ៉ាងយកចិត្តទុកដាក់ ដោយមានការចូលរួមពីលោក-លោកស្រីជាមន្ត្រីរាជការសង្កាត់-ភូមិ-អនុភូមិ និងប្រជាពលរដ្ឋជាច្រើននាក់ទៀត ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងវេទិការសាធារណៈនេះដែរ, លោកវរសេនីយ៍ត្រី តូច គឹមសុង និងមន្ត្រីរដ្ឋបាលសង្កាត់ បានសង្កត់ធ្ងន់លើការពន្យល់ណែនាំពាក់ព័ន្ធអំពីផលប៉ះពាល់នៃការប្រើប្រាស់ ការចរាចរ និងការជួញដូរគ្រឿងញៀន ដល់ប្រជាពលរដ្ឋ ដើម្បីមានវិធានការទប់ស្កាត់ ក្រៅពីការយកចិត្តទុកដាក់ចំពោះការផ្សព្វផ្សាយកាន់តែទូលំទូលាយអំពីលក្ខណៈសម្បត្តិភូមិ-សង្កាត់មានសុវត្ថិភាពទាំង៧ចំណុច និងការបកស្រាយនូវមតិចម្ងល់មួយចំនួនផ្សេងទៀត ក្នុងការឆ្លើយតបឲ្យចំគោលដៅ និងកាន់តែជ្រាបយល់ច្បាស់ជូនប្រជាពលរដ្ឋ៕