(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបញ្ជាក់អំពីការក្លែងបន្លំបង្កើត Facebook ដាក់ឈ្មោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត «Bun Rany Hun» និងបានអះអាងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មិនមាន facebook account/Profile ផ្ទាល់ខ្លួនផ្លូវការទេ។

ជាមួយគ្នានេះ សម្តេចបានអំពាវនាវដល់បងប្អូនដែលប្រើប្រាស់ Facebook មានការប្រុងប្រយ័ត្ន ចំពោះគណនីក្លែងបន្លំនេះ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារមានខ្លឹមសារដូច្នេះថា «Fake account សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ! សូមបងប្អូនប្រយ័ត្ន fake account/Profile ដែលក្លែងបន្លំដាក់ឈ្មោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត “Bun Rany Hun” ព្រោះឃើញមាន Chat ទៅកាន់អ្នកប្រើប្រាស់មួយចំនួនជាសារមិនប្រក្រតី… អាចបកប្រែ តាម google translate។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិតមិនមាន facebook account/Profile ផ្ទាល់ខ្លួនផ្លូវការទេ។ សូមបងប្អូនប្រើ ប្រាស់មានការប្រុងប្រយ័ត្ន និងពិនិត្យអោយបានច្បាស់លាស់មុននឹង follow, add friend, send message… កុំចាញ់បោកពួកអ្នកក្លែង (scam) ជាពិសេសប្រើឈ្មោះប្រមុខដឹកនាំប្រទេស, មន្រ្តីធំ ឬឧកញ៉ា ឬ អ្នកដែលមានប្រជាប្រិយភាពក្នុងសង្គម។ បើមិនច្បាស់ទេកុំទាក់ទងឆ្លងឆ្លើយជាមួយ Scammer»៕