(ភ្នំពេញ)៖ លោក សេង ម៉េងហុង រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានដឹកនាំក្រុមការងារក្រសួងទេសចរណ៍ចូលរួមកិច្ចប្រជុំជាមួយក្រុមប្រឹក្សាអ្នកច្បាប់ លើសេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការកំណត់សមាសភាពក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។

កិច្ចប្រជុំដែលធ្វើឡើងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នោះ ជាលទ្ធផល អង្គប្រជុំបានឯកភាពគ្នាទាំងស្រុងលើខ្លឹមសារនៃសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកំណត់សមាសភាពក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដើម្បីគោរពដាក់ជូនសម្ដេចមហាបវធិបតីនាយករដ្ឋមន្ត្រីពិនិត្យនិងសម្រេច៕