(ភ្នំពេញ)៖ នាវេលាថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៤ លោករដ្ឋមន្ត្រី ហួត ហាក់ និងគណៈប្រតិភូនជាន់ខ្ពស់ក្រសួងអធិការកិច្ច បានអញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់ រាជធានីភ្នំពេញវិញ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការ រយៈពេលមួយសប្តាហ៍ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃ៩ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។

ដំណើរទស្សនិកិច្ចនេះ បានធ្វើឡើងដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងតបតាមការ អញ្ជើញរបស់លោក ឌ័ន ហុង ហ្មង (Doan Hong Phong) អគ្គអធិការ នៃអធិការកិច្ចរដ្ឋាភិបាលសាធារណរដ្ឋ សង្គមនិយមវៀតណាម។

ដំណើរទស្សនកិច្ចផ្លូវការនេះ ទទួលបាននូវលទ្ធផលគួរជាទីកត់សម្គាល់មានជាអាទិ៍៖