(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៣៣ករណី ឃាត់ខ្លួនជនសង្ស័យ ៦៩នាក់។

* ករណីដឹកជញ្ជូន រក្សាទុក១២ករណី ឃាត់ខ្លួន១៨នាក់
* ⁠ករណីប្រេីប្រាស់១៨ករណី ឃាត់ខ្លួន៣៨នាក់
* ⁠ករណីជួញដូរ៣ករណី ឃាត់ខ្លួន១៣នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៤៣៩១ករណី ឃាត់ខ្លួន១០៩៤៥នាក់ (ស្រី៨៨២នាក់)៕