(សៀមរាប)៖ អនុសេនីយទោ រឿន សារ៉ាវុធ ឋានៈនាយរងប៉ុស្តិ៍នគរបាលខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានផ្អាកការងារបណ្តោះអាសន្ន ដោយសារតែល្មើសនឹងបទវិន័យនគរបាលជាតិ កម្ពុជា និងត្រូវមកបង្ហាញមុខ នៅការិយាល័យបុគ្គលិក ជារៀងរាល់ម៉ោងធ្វើការ។ នេះបើតាមលិខិតបង្គាប់ការ របស់ស្នងការនគរបាលខេត្ដសៀមរាប ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែ​មិថុនា ឆ្នាំ២០២៤។

សូមបញ្ជាក់ថា ការ​ផ្អាកការងារបណ្តោះអាសន្ន ចំពោះអនុសេនីយទោ រឿន សារ៉ាវុធ ឋានៈនាយរងប៉ុស្តិ៍នគរបាលខ្នារសណ្តាយ ស្រុកបន្ទាយស្រី​ ខាងលើនេះ ដោយសារតែលោកបានប្រើហិង្សា ទៅកាន់ប្រជាពលរដ្ឋ ដែលទង្វើនេះល្មើសនឹងបទវិន័យនគរបាលជាតិកម្ពុជា និងត្រូវប្រជាពលរដ្ឋថត​បានជាវីដេអូ ដែលទទួលការរិះគន់ពេញបណ្ដាញសង្គម៕

ខាងក្រោមនេះ ជាលិខិតបង្គាប់ការ របស់ស្នងការនគរបាលខេត្ដសៀមរាប៖