(កំពង់ស្ពឺ)៖ លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ប្រធានកិត្តិយស និងឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំជាមួយលោក លោកស្រី សមាជិក សមាជិកា ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ។

កិច្ចប្រជុំនេះ ដើម្បីពិគ្រោះយោបល់ វាយតម្លៃ លើវឌ្ឍនភាពនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ នៅទូទាំងប្រទេសកន្លងមកនេះ និងការគិតគូរផែនការយុទ្ធសាស្ត្របន្តបន្ថែមឆ្ពោះទៅកាន់បោះឆ្នោតនាពេលខាងមុខ៕