(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៩ករណី ឃាត់ខ្លួនជនសង្ស័យ៣៤នាក់។

* ករណីដឹកជញ្ជូន រក្សាទុក៣ករណី ឃាត់ខ្លួន១១នាក់
* ⁠ករណីប្រេីប្រាស់៤ករណី ឃាត់២០នាក់
* ⁠ករណីជួញដូរ២ករណី ឃាត់៣នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៤៤០០ករណី ឃាត់ខ្លួន១០៩៧៩នាក់ (ស្រី៨៨៣នាក់)៕