(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្មីៗនេះ បានចេញអនុក្រឹត្យ ស្ដីពីប្រាក់បំណាច់ និងប្រាក់ឧបត្ថម្ភ សម្រាប់មន្ត្រីក្របខ័ណ្ឌ នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

នៅក្នុងអនុក្រឹត្យនេះ ប្រធានអាជ្ញាធរ ទទួលបានប្រាក់ឧបត្ថម្ភ២,៥លានរៀល ក្នុងមួយខែ ចំណែកអនុប្រធានទទួលបាន ២,៣លានរៀល និងសមាជិកទទួលបាន២លានរៀល។ បន្ថែមពីនេះ អនុក្រឹត្យក៏បានផ្តល់ប្រាក់ឧបត្ថម្ភ និងប្រាក់បំណាច់មុខងារ ដល់មន្រ្តីអាជ្ញាធរតាមលំដាប់លំដោយផងដែរ។

ខាងក្រោមនេះជាអនុក្រឹត្យរបស់រាជរដ្ឋាភិបាល៖