(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង នាយនគរបាលជាតិខ្ពស់ថ្នាក់ឧត្តមសេនីយ៍ ចំនួន៥រូប។

នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ចំនួន៥រូប ដែលត្រូវប្រកាសតែងតាំងមុខតំណែងនោះរួមមាន៖

*ទី១៖ លោកឧត្តមសេនីយ៍ឯក ស៊ូ សុផាន ជាប្រធានសេនាធិការដ្ឋាន
*ទី២៖ លោកស្រីឧត្តមសេនីយ៍ឯក លឹម សុវណ្ណា អនុប្រធានសេនាធិការដ្ឋាន
*ទី៣៖ លោកឧត្តមសេនីយ៍ឯក ឆន ឡាឌី ជាប្រធាននាយកដ្ឋានសន្ដិសុខផ្ទៃក្នុង
*ទី៤៖ លោកឧត្តមសេនីយ៍ទោ ចេង ហុង ជាប្រធាននាយកដ្ឋានវិទ្យុទាក់ទង
*ទី៥៖ លោកឧត្តមសេនីយ៍ត្រី កើត ដារ៉ាស៉ី ជាអនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ស ថេត ក៏បានដឹកនាំកិច្ចប្រជុំប្រចាំខែ និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ របស់អគ្គស្នងការដ្ឋាននគរបាលជាតិផងដែរ។ ពិធីនេះ ត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ៕