(ភ្នំពេញ)៖ ពាក់ព័ន្ធនឹងការអវត្តមានរបស់ លោក បៃ ដិន ប្រធានាធិបតីអាមេរិក ដោយផ្ទាល់នៅក្នុងសន្និសីទស្ដីពី សន្តិភាពអ៊ុយក្រែន ដែលបានធ្វើឡើងនៅប្រទេសស្វីស ចុងសប្តាហ៍កន្លងទៅនេះ គឺជាការបញ្ចៀសការប្រឈមមុខដោយផ្ទាល់ជាមួយរុស្ស៉ី ដោយយកលេសជាប់រវល់ប្រជុំមិនអាចមកចូលរួមបាន។ នេះគឺជាការវិភាគរបស់ លោកបណ្ឌិត យង់ ពៅ អ្នកវិភាគភូមិសាស្រ្តនយោបាយ ដែលបានថ្លែងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន។

អ្នកជំនាញភូមិសាស្រ្តនយោបាយខាងលើ បានបញ្ជាក់ថែមទៀតថា បើសិនជាអាមេរិក ប្រឈមមុខផ្ទាល់ជាមួយរុស្ស៉ី នោះអាចលាប់ឡើងមកវិញនូវសង្រ្គាមត្រជាក់ ដូចគ្នានឹងសម័យវិបត្តិនុយក្លេអ៊ែគុយបា។

ខាងក្រោមនេះ គឺជាការលើកឡើងរបស់ លោកបណ្ឌិត យង់ ពៅ នៅក្នុងកម្មវិធី Fresh Talk៖...