(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ និងលោក ម៉ារ យ៉ារិទ្ធិ អ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានមើលឃើញដូចគ្នាថា ដំណើរទស្សនកិច្ចដែលលោក ពូទីន គ្រោងទៅប្រទេសកូរ៉េខាងជើង និងប្រទេសវៀតណាម គឺជានយោបាយការទូតមួយរបស់រុស្ស៊ី ដើម្បីប្រឆាំងតបតទៅកាន់លោកខាងលិច ដែលបានប្រើនយោបាយការទូតដើម្បីដាក់សម្ពាធមកលើខ្លួន។ ការបញ្ជាក់បែបនេះរបស់វាគ្មិនទាំង២រូប បានធ្វើឡើងនៅក្នុងកម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

បើតាមលោកបណ្ឌិត យង់ ពៅ ប្រហែលដោយសារ ផែនការនៃដំណើរទស្សនកិច្ចនេះហើយ ទើបធ្វើឲ្យប្រទេសវៀតណាមមិនចូលរួមនៅក្នុងសន្និសីទស្ដីពី «សន្តិភាពអ៊ុយក្រែន» ដែលបានធ្វើឡើងនៅក្នុងប្រទេសស្វីស នាងថ្ងៃទី១៥ ១៦ ខែមិថុនា កន្លងទៅនេះ។

ខាងក្រោមនេះ គឺជាការលើកឡើងទាំងស្រុងរបស់វាគ្មិនទាំង២រូបនៅក្នុងកម្មវិធី Fresh Talk៖