(ភ្នំពេញ)៖ និយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ បានចេញសេចក្ដីនជូនដំណឹងស្ដីពីការជ្រើសរើសក្រុមហ៊ុន ឬគ្រឹះស្ថានបណ្ដុះបណ្ដាលដែលផ្ដល់សេវាបណ្ដុះបណ្ដាលជំនាញ «ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រង»

គួរជម្រាបថា និយ័តករគណនេយ្យនិងសវនកម្ម គឺជាស្ថាប័នតែមួយគត់នៅកម្ពុជា ដែលជាសេនាធិការឱ្យអាជ្ញាសេវាហិរញ្ញវត្ថុមិនមែនធនាគារលើការគ្រប់គ្រង និងអភិវឌ្ឍវិស័យនិងវិជ្ជាជីវៈគណនេយ្យ និងសវនកម្មប្រកបដោយការជឿទុកចិត្តពីស្ថាប័នសាធារណៈ ស្ថាប័នឯកជន គណនេយ្យករ សវនករ និងសាធារណជន។ ដើម្បីអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន និយ័តករគណនេយ្យនិងសវនកម្ម បានដាក់ចេញនូវផែនការអភិវឌ្ឍស្ថាប័នបច្ចុប្បន្នកម្មរយៈពេល១០ឆ្នាំ (២០២១-២០៣០)។ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ការអភិវឌ្ឍ និងការកសាងសមត្ថភាពមន្ត្រី ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងផែនការអភិវឌ្ឍស្ថាប័ន ទើបនិយ័តករគណនេយ្យនិងសវនកម្មត្រូវការជ្រើសរើសក្រុមហ៊ុន ឬគ្រឹះស្ថានបណ្ដុះបណ្ដាល ដើម្បីផ្ដល់សេវាបណ្ដុះបណ្ដាលជំនាញ «ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រង»

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់និយ័តករគណនេយ្យនិងសវនកម្ម៖