(ស្វាយរៀង)៖ បេក្ខជនក្រុមប្រឹក្សាគណបក្សភ្លើងទៀន នៅឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ចំនួន៦នាក់ផ្សេងទៀត បានបន្ដនប្រកាសផ្ដាច់ខ្លួនចេញពីគណបក្សប្រឆាំងមួយនេះ ហើយគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីមានឱកាសចូលរួមជីវភាពនយោបាយជាមួយបក្សកាន់អំណាចវិញ។
តាមរយៈវីដេអូដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ ពួកគាត់ទាំង៦នាក់ បានបញ្ជាក់បែបនេះថា «ពួកខ្ញុំទាំងអស់គ្នា សូមប្រកាសផ្ដាច់ខ្លួនចេញពីគណបក្សប្រឆាំងមួយនេះ ចាប់ពីពេលនេះតទៅ និងស្នើសុំសម្ដេចតេជោ ហ៊ុន សែន ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា»។
ជាមួយគ្នានេះ ពួកគាត់ក៏បានប្រកាសអំពាវនាវដល់សមាជិក សមាជិកគណបក្សប្រឆាំងទាំងអស់ សូមផ្ដាច់ខ្លួនចេញពីបក្សនេះ ហើយងាកមកចូលរួមគាំទ្រ និងចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ ដើម្បីមានឱកាសបម្រើជាតិ និងប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ៕