(ពោធិ៍សាត់)៖ អ្នកស្រី ឈិត គឹមឈាន ប្រធានចលនាស្ត្រីគណបក្សភ្លេីងទៀនខេត្តពោធិ៍សាត់ និងជាបេក្ខជនតំណាងរាស្ដ្ររបស់គណបក្សមួយនេះ បានប្រកាសផ្ដាច់ខ្លួនចេញពីបក្សដែលខ្លួនធ្លាប់ជ្រកកោន ហើយគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន ដើម្បីមានឱកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
តាមរយៈវីដេអូដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ អ្នកស្រី ឈិន គឹមឈាន បានរៀបរាប់យ៉ាងដូច្នេះថា «នាងខ្ញុំមានតួនាទីជាប្រធានចលនាស្ដ្រីមកពីខេត្តពោធិ៍សាត់ ជាក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និងជាតំណាងរាស្ដ្របម្រុងខេត្តពោធិ៍សាត់ នាងខ្ញុំសូមគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន ចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបានជួយប្រទេសជាតិ និងប្រជាពលរដ្ឋ»។
សូមស្ដាប់ការលើកឡើងរបស់អ្នកស្រី ឈិត គឹមឈាន៖