(ភ្នំពេញ)៖ ទោះបីជាការថតរូប ត្រូវប្រើប្រាស់កាមេរ៉ាឌីជីថល ឬទូរស័ព្ទស្មាតហ្វូនក៏ដោយ ប៉ុន្តែការថតរូបភាពដែលស្អាតល្អ មិនពឹងផ្អែកទាំងស្រុងទៅលើកាមេរ៉ាទំនើបប៉ុន្មានទេ គឺពឹងពាក់ទៅលើគំនិត និងអារម្មណ៍ខ្លួនឯងរបស់អ្នកថត ហើយកាមេរ៉ាទំនើប គឺវាគ្រាន់តែមានគុណភាពរូបថតខ្ពស់អាចផ្តិតបានទំហំធំប៉ុណ្ណោះ។ នេះជាការបញ្ជាក់របស់ លោក ហេង ស៊ីនិត្យ អ្នកជំនាញថតរូបឱ្យសារព័ត៌មានអន្តរជាតិធំៗនៅលើពិភពលោក។

លោកបានបញ្ជាក់ដូច្នេះថា «ការថតរូបបានស្អាតគឺ យើងពឹងពាក់ទៅលើបច្ចេកទេស ត្រូវការយល់ដឹងតាមក្បួនខ្នាតនៃ រូបថត ដូចជាការចាប់ប្លង់ ជម្រៅក្នុងរូបថត អំពីក្បួនច្បាប់ក្នុងការថតរូបទាំងអស់នោះបានមកពីការសិក្សា យើងមិនអាចចេះតែថតតាមចិត្ត តាមបំណងរបស់យើងបានទេ»

អ្នកជំនាញថតរូបបានបន្ថែមថា ការថតរូបតាមរបៀបវិជ្ជាជីវៈ គឺយើងត្រូវរៀនឲ្យយល់ដឹងអំពីក្បួនច្បាប់ តើការថតរូបយកអ្វីខ្លះចំពោះមុខ តើយើងគួរថតអ្វីដែលតម្រូវជាមួយនឹងព័ត៌មាន ប៉ុន្តែបើតាមរបៀបថតរូបជាធម្មតា គឺយើងត្រូវថតតាមអ្វីដែលយើងស្រឡាញ់ចូលចិត្តខ្លួនយើង ជួនទៅក៏ប៉ះសំណាងល្អជួនទៅក៏មិនបានសមរម្យ។

មិនតែប៉ុណ្ណោះ ការថតរូបតាមវិជ្ជាជីវៈគឺ យើងតម្រូវទៅលើការទំនាក់ទំនងលើសង្គមមនុស្សវាសមជាមួយនឹងព័ត៌មានបង្កប់ក្នុងរូបថត មានន័យថា «រូបថតមួយសន្លឹកមានអត្ថន័យរាប់ពាន់ពាក្យ»។ នេះជាការបញ្ជាក់បន្ថែមរបស់ លោកគ្រូ ហេង ស៊ីនិត្យ។

បើចង់យល់ដឹងពីការថតរូបឱ្យកាន់តែច្បាស់ លោកអ្នកអាចសិក្សាបន្ថែមបាននៅ មជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) វគ្គសិក្សាថ្មីលើ «ជំនាញថតរូប» ជំនាន់ទី៤ ដោយបង្ហាត់បង្រៀនដោយផ្ទាល់ពី លោក ហេង ស៊ីនិត្យ អ្នកជំនាញថតរូបឱ្យសារព័ត៌មានអន្តរជាតិធំៗនៅលើពិភពលោក ដែលមានបទពិសោធរយៈពេល៣០ឆ្នាំមកហើយ ។ ការសិក្សាលើ «ជំនាញថតរូប» នឹងបន្តចុះឈ្មោះរហូតដល់ ដើមខែកក្កដា ហើយចូលរៀននៅថ្ងៃទី ៥ កក្កដា ២០២៤ខាងមុខនេះ។ ការសិក្សានឹងធ្វើឡើងរៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង២ ដល់ម៉ោង ៤រសៀល។

សម្រាប់ព័ត៌មានបន្ថែម ឬចុះឈ្មោះចូលរៀន សូមទំនាក់ទំនង៖

* លោក ពេជ្រ ប៊ុនសាយ អគ្គនាយករង Fresh News និងជាអនុប្រធានប្រចាំការ FTC
Tel: 089 960 090
Telegram: https://t.me/pichbunsay

* កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈ FTC តាមរយៈ
Tel: 092 322 334
Telegram: https://t.me/Raksmey_FN

* កញ្ញា រិន ម៉ានីកា បុគ្គលិកផ្នែករដ្ឋបាល FTC
Tel: 012 876 948
Telegram: https://t.me/rinmanikafn