(ភ្នំពេញ)៖ មូលនិធិ អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា បានប្រកាសជូនដំណឹងដល់ជនពិការកំបុតដៃទាំងពីរទូទាំងប្រទេសឱ្យបានជ្រាបថា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ មូលនិធិ នឹងឧបត្ថម្ភថវិកាជូនដល់ជនពិការកំបុតដៃទាំងពីរទាំងអស់ ដោយក្នុងម្នាក់ ចំនួន ១លានរៀល ។ដូច្នេះបន្ទាប់ពីទទួលបានសេចក្ដីជូនព័ត៌មានខាងលើនេះ សូមអញ្ជើញមកឱ្យបានគ្រប់ៗគ្នា។

ពិធីសប្បុរសធម៌ខាងលើនេះ នឹងប្រារព្ធធ្វើឡើងនៅសណ្ឋាគារលំដាប់ផ្កាយ ៥ សាន់ &មូន រីវើសាយ ដែលស្ថិតនៅជាប់ស្ពានអាកាសក្បាលថ្នល់។ នេះបើតាមការបញ្ជាក់របស់អ្នកឧកញ៉ាបណ្ឌិត ជា រតនា ប្រាប់បណ្ដាញព័ត៌មាន Fresh Mews នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ។

អ្នកឧកញ៉ាបណ្ឌិត ជា រតនា បានថ្លែងបន្តថា «ការឧបត្ថម្ភជាថវិកា ចំនួន ១លានរៀល ជូនដល់ប្រជាពលរដ្ឋយើងដែលជាជនពិការកំបុតដៃទាំងពីរនេះ គឺយើងតែងតែធ្វើរៀងរាល់ឆ្នាំ។ សម្រាប់ឆ្នាំនេះក៏មិនខុសពីឆ្នាំមុនៗដែរ មូលនិធិយើង គឺនៅតែបន្ដជួយសម្រាលការលំបាកដល់ពួកគាត់ ហើយសកម្មភាពនេះយើងនៅតែធ្វើជាបន្ដបន្ទាប់ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងស្ថាប័នមនុស្សធម៌ដ៏ធំនៅកម្ពុជា កាកបាទក្រហមកម្ពុជា ដែលមានមាតាមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី ហ៊ុន សែន ជាប្រធាន ជួយសម្រាលដល់ជីវភាពរបស់ប្រជាពលរដ្ឋយើង ដែលងាយរងគ្រោះបំផុតនៅទូទាំងប្រទេស»

ក្នុងឱកាសនេះដែរ «ខ្ញុំបាទ និងភរិយា ក៏សូមគោរពជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន មានសទ្ធាជ្រះថ្លា ចូលរួមឧបត្ថម្ភដល់ជនពិការកំប៉ុតដៃទាំងពីរខាងលើនេះ អាចអញ្ជើញចូលរួមដោយផ្ទាល់ក៏បាន ឬផ្ញើជាថវិកាក៏បានតាមក្រុមការងារមូលធិនិរបស់យើង»។សម្រាប់កម្មវិធីសប្បុរសធម៌ខាងលើនេះ នឹងចាប់ផ្ដើមនៅម៉ោង ៧៖០០នាទីព្រឹកតទៅនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤។

ទន្ទឹមនឹងនោះអ្នកឧកញ៉ាបណ្ឌិត ជា រតនា ក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានឃើញសេចក្ដីប្រកាសខាងលើនេះ សូមមេត្តាជួយចែករំលែក ដើម្បីជាប្រយោជន៍ដល់បងប្អូនជនពិការកំបុតដៃទាំងពីរ បានជ្រាបជាព័ត៌មាន។

ជាមួយគ្នានេះដែរ អ្នកឧកញ៉ាបណ្ឌិតប្រធានមូលនិធិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះសប្បុរសជន ដែលបានចូលរួមជួយមូលនិធិ ដើម្បីជួយទ្រងទ្រង់ជនពិការកំបុតដៃទាំងពីរ ដែលមានរាយនាមដូចខាងក្រោម៖
១៖ លោកជំទាវអ្នកឧកញ៉ា អ៊ាន អេឡែន និងឯកឧត្តម ថវិកាចំនួន ២០លានរៀល
២៖ ឯកឧត្តម ស៊ឹម ប៉ុណ្ណាឬទ្ធិ និងលោកជំទាវ ថវិកាចំនួន ៥០០ដុល្លារអាមេរិក
៣៖ លោកស្រី តាំង លីជូ និងស្វាមី ថវិកាចំនួន ៥០០ដុល្លារអាមេរិក
៤៖ លោកជំទាវ លឹម ម៉ារីណា ថវិកាចំនួន ៤លានរៀល
៥៖ ឧកញ៉ា សុខ ហុង និងភរិយា ថវិកាចំនួន ៥០០ដុល្លារអាមេរិក
៦៖ លោកជំទាវ តាំង គឹមឆេង ថវិកាចំនួន ៥០០ដុល្លារអាមេរិក
៧៖ Mr. Kok Pak Cheong 3,000SGD
៨៖ Mdm. Ng Ann Pee 5,000SGD
៩៖ CC Cambodia ថវិកាចំនួន ៥០០ដុល្លារអាមេរិក
១០៖ Mr. Lim Mengly ថវិកាចំនួន ២០០ដុល្លារអាមេរិក
១១៖ Oknha Pech Bolen ថវិកាចំនួន ៥០០ដុល្លារអាមេរិក
១២៖ H.E. Dr. Kao Thach ថវិកាចំនួន ៣០០ដុល្លារអាមេរិក
១៣៖ Mr. Seng Lihuot ថវិកាចំនួន ៥០០ដុល្លារអាមេរិក
១៤៖ Mr. Pou Sophanith ថវិកាចំនួន ២០០ដុល្លារអាមេរិក
១៥៖ Mr. Taing Tithsovann ថវិកាចំនួន ២០០ដុល្លារអាមេរិក
១៦៖ Oknha Hout Bros ថវិកាចំនួន ២០០ដុល្លារអាមេរិក
១៧៖ Mr. Bun Chea ថវិកាចំនួន ៥០០ដុល្លារអាមេរិក
១៨៖...
១៩៖...

ប្រសិនបើ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា លោកឧកញ៉ា លោក-លោកស្រី អ្នកនាង កញ្ញា ដែលជាសប្បុរសជនមានបំណងចង់ចូលរួមឧបត្ថម្ភ សូមមេត្តាទាក់ទងតាមប្រព័ន្ធទូរស័ព្ទដូចខាងក្រោម៖
*012 699 999 / 095 959 697
*គណនីធនាគារ ABA 011266828 ឈ្មោះ Lak Chendarith

គួររម្លឹកថា មូលនិធិអ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា ព្រមទាំងសប្បុរសជននានា បានខិតខំកៀរគរថវិកា និងសម្ភារៈបំពាក់ដៃជូនជនពិការកំបុតដៃទាំងពីរទូទាំងប្រទេស ពីសប្បុរសជនជាតិ និងអន្ដរជាតិ ដើម្បីជួយសម្រាលនូវទុក្ខលំបាកដល់ពួកគាត់។ កន្លងមកមូលនិធិខាងលើនេះ បានផ្ដល់ថវិកាជាច្រើនលើកច្រើនសារមកហើយ ក្នុងមួយឆ្នាំៗដើម្បីផ្ដល់ជាដើមទុនដល់ជនពិការកំបុតដៃទាំងពីរ បង្កើតមុខរបរចិញ្ចឹមជីវិតទៅថ្ងៃអនាគត ក៏ដូចជាថវិកាសម្រាប់យកទៅបន្ដការសិក្សាជាដើម៕