(ភ្នំេពញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហោះរូបភាពចៅស្រីចំនួន ២នាក់ ឈ្មោះស្រីល័ក្ម និងស្រីមាស ដែលជាកូនស្រីបង្កើតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដោយពោលថា មើលមុខចៅស្ទើរមិនស្គាល់។

តាមរយៈសារលើបង្ហោះលើបណ្តាញសង្គម នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់យ៉ាងដូច្នេះថា៖ «មើលមុខស្រីល័ក្ម និងស្រីមាស ស្ទើរតែមិនស្គាល់។ បន្តិចទៀត យ៉ា យ៉ា និងម៉ានីសា ធំទៀតអស់ចៅនៅជិតជីវិតឯកោដដែល»