(សិង្ហបុរី)៖ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសសិង្ហបុរី នៅរសៀល ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញទស្សនា អគារហេដ្ឋារចនាសម្ព័ន្ធ របស់ក្រុមហ៊ុន Keppel។

ក្រុមហ៊ុន Keppel គឺជាក្រុមហ៊ុនគ្រប់គ្រង និងប្រតិបត្តិលើសេវាកម្មទ្រព្យសកម្ម នៅទូទាំងពិភពលោក និងមានប្រតិបត្តិការជាង ២០ប្រទេសនៅទូទាំងពិភពលោក ដោយផ្តល់នូវសេវាកម្ម សម្រាប់វិស័យថាមពលកកើតឡើងវិញ ថាមពលស្អាត ការបញ្ចេញកាបូនិក ការកសាងទីក្រុង ប្រកបដោយនិរន្តរភាព និងការតភ្ជាប់ប្រព័ន្ធឌីជីថល៕