(បាត់ដំបង)៖ គ្រាប់កាំភ្លើត្បាល់២គ្រាប់ ដែលនៅសល់ពីសម័យសង្រ្គាមត្រូវបានមន្ត្រីជំនាញប្រទះឃើញ នៅវេលាម៉ោង៨៖៣០នាទី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅត្រង់ចំណុចក្នុងព្រលានយន្តហោះវាលបែកចាន ស្ថិតក្នុងក្រុមទី០១ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។

មន្ត្រីជំនាញបានបញ្ជាក់ថា គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ២គ្រាប់ខាងលើជាប្រភេទគ្រាប់កាំភ្លើងត្បាល់ ទំហំ៦០mm ចំនួន០១គ្រាប់ និងគ្រាប់កាំភ្លើងត្បាល់ ទំហំ៨២mm ចំនួន០១គ្រាប់ដែលគ្រាប់ទាំងនេះ ត្រូវបានក្រុមការងារអង្គភាពកំ
ចាត់មីនប្រទះឃើញក្នុងខណ:ពេលកំពុងបោសសម្អាតអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅក្នុងបរិវេណចំណុចទីតាំងខាងលើ។

បន្ទាប់ពីប្រមូលយកបាន គ្រាប់យុទ្ធភ័ណ្ឌមិនផ្ទុះខាងលើត្រូវបានមន្រ្តីជំនាញអង្គភាពកំចាត់មីនខេត្តបាត់ដំបង យកទៅរក្សាទុកដើម្បីរងចាំពេលវេលាដុតកំទេចចោលនៅពេលក្រោយ៕