(បាត់ដំបង)៖ បេក្ខជនក្រុមប្រឹក្សាគណបក្សភ្លើងទៀន ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ចំនួន១០នាក់ បានស្នើសុំសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីមានឱកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាចវិញ។
តាមរយៈវីដេអូដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ ពួកគាត់បានរៀបរាប់យ៉ាងដូច្នេះថា «ខ្ញុំបាទ នាងខ្ញុំទាំង១០រូប ដែលមានតួនាទីក្នុងរចនាសម្ព័ន្ធគណៈកម្មាធិការគណបក្សភ្លើងទៀន សូមគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយមកមើលឃើញពីការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិត ឈ្លាសវៃរបស់គណបក្សប្រជាជនកម្ពុជា»។
ជាមួយគ្នានេះ ពួកគាត់ក៏បានប្រកាសផ្ដាច់ខ្លួនចេញពីគណបក្សភ្លើងទៀន ដែលធ្លាប់រួមរស់ជាច្រើនឆ្នាំ ចាប់ពីពេលនេះតទៅផងដែរ៕
ខាងក្រោមនេះ ជាការលើកឡើងរបស់បេក្ខជនក្រុមប្រឹក្សាគណបក្សភ្លើងទៀន៖