(ព្រះវិហារ)៖ លោក កែ ចុន ប្រធានគណៈកម្មាធិការគណបក្សខ្មែររួបរួមជាតិ ស្រុករវៀង ខេត្តព្រះវិហារ បានប្រកាសផ្ដាច់ខ្លួនចេញពីបក្សដែលខ្លួនធ្លាប់រួមរស់ ហើយបានស្នើសុំសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីមានឱកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាចវិញ។
តាមរយៈវីដេអូដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ លោក កែ ចុន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបាទសូមប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចាប់ពីថ្ងៃនេះតទៅ»។
លោកបានបង្ហាញការប្ដេជ្ញាចិត្តថា ប្រសិនបើមានឱកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នឹងចូលរួមបម្រើប្រជាពលរដ្ឋ ព្រមទាំងការពារសន្ដិភាពឲ្យបានជាដាច់ខាត។
ខាងក្រោមនេះ ជាការលើកឡើងរបស់លោក កែ ចុន៖