(ព្រះវិហារ)៖ ថ្នាក់ដឹកនាំគណបក្សប្រឆាំងនៅមូលដ្ឋានឃុំរុងរឿង និងស្រុករវៀង ខេត្តព្រះវិហារ សរុបចំនួន១៣នាក់ បានប្រកាសផ្ដាច់ខ្លួនចេញពីបក្សដែលខ្លួនធ្លាប់រួមរស់ ហើយបានស្នើសុំសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីមានឱកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាចវិញ។

តាមរយៈវីដេអូដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ ពួកគាត់បានរៀបរាប់យ៉ាងដូច្នេះថា «ពួកខ្ញុំទាំងអស់គ្នា សូមគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយមកមើលឃើញពីការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិត ឈ្លាសវៃរបស់គណបក្សប្រជាជនកម្ពុជា»

ថ្នាក់ដឹកនាំគណបក្សប្រឆាំងទាំង១៣នាក់នោះរួមមាន៖ សមាជិកក្រុមប្រឹក្សាគណបក្សភ្លើងទៀន ស្រុករវៀង ខេត្តព្រះវិហារ ចំនួន២នាក់, បេក្ខជនក្រុមប្រឹក្សាឃុំរុងរឿង ចំនួន១១នាក់ ក្នុងនោះម្នាក់មកពីគណបក្សខ្មែររួបរួមជាតិ។

ខាងក្រោមនេះ ជាការលើកឡើងរបស់សមាជិកគណបក្សប្រឆាំង ដែលស្នើសុំរួមរស់ជាមួយបក្សកាន់អំណាច៖