(រតនគិរី)៖ បេក្ខជនក្រុមប្រឹក្សាគណបក្សភ្លើងទៀន ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី ចំនួន៧នាក់ បានប្រកាសផ្ដាច់ខ្លួនចេញពីបក្សប្រឆាំង ហើយបានស្នើសុំសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីមានឱកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាចវិញ។
តាមរយៈវីដេអូដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ ពួកគាត់បានបញ្ជាក់យ៉ាងដូច្នេះថា «យើងខ្ញុំបានលាលែងចេញពីបក្សប្រឆាំងហើយ យើងខ្ញុំទាំងអស់គ្នាសុំចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយមើលឃើញពីការខិតខំប្រឹងប្រែងក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការកសាងសាលារៀន មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធ»។
ខាងក្រោមនេះ ជាការលើកឡើងរបស់បេក្ខជនក្រុមប្រឹក្សាគណបក្សភ្លើងទៀន៖