(ភ្នំពេញ)៖ គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា (គណៈកម្មការទី៩) ដឹកនាំដោយលោកស្រី និន សាផុន ប្រធានគណៈកម្មការ ព្រមទាំងតំណាងមកពីគណៈកម្មការជំនាញផ្សេងៗទៀតនៃរដ្ឋសភា នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ បានជួបប្រជុំពិភាក្សាការងារជាមួយ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដឹកនាំដោយបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ។

កិច្ចប្រជុំពិភាក្សានេះ ធ្វើឡើងនៅវិមានរដ្ឋសភា ដើម្បីពិនិត្យមើលនូវវឌ្ឍនភាពការងារដែល រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល សម្រេចអនុវត្តន៍បានក្នុងរយៈពេលកន្លងមក និងទិសដៅការងារបន្តទៅពេលខាងមុខទៀត៕