(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៤០ករណី ឃាត់ខ្លួនជនសង្ស័យ ៩៧នាក់។

* ករណីដឹកជញ្ជូន រក្សាទុក១៧ករណី ឃាត់ខ្លួន៤១នាក់
* ⁠ករណីប្រេីប្រាស់៩ករណី ឃាត់ខ្លួន២៥នាក់
* ⁠ករណីជួញដូរ១២ករណី ឃាត់ខ្លួន២៩នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៤៤៩១ករណី ឃាត់ខ្លួន១១១៩៩នាក់ (ស្រី៩០០នាក់)៕