(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌឫស្សីកែវ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​ ឱ្យបានជ្រាបថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លី ដើម្បីកាត់ភ្ជាប់បំពង់ទឹកថ្មី​ នៅថ្ងៃទី២៨​ ខែមិថុនា​ ឆ្នាំ២០២៤​ ខាងមុខនេះ​។

អាស្រ័យដូចបានជម្រាបជូន សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានទីតាំងលំនៅដ្ឋាន ស្ថិតនៅតំបន់ខាងលេី​ មេត្តាយោគយល់​ និងសហការណ៍ដោយអនុគ្រោះ​៕